រវាងអតិថិជន ទៅអតិថិជន (C2C)

ហាងទទួលបញ្ញើ (Parcel Shop)

ឃែរី អិចប្រេស មានគោលដៅផ្លាស់ប្ដូរទំលាប់​បញ្ញើរកញ្ចប់ឥវ៉ាន់របស់អតិថិជនលក់រាយតាមរយះ​ ហាងទទួលបញ្ញើ ។​ ឃែរី អិចប្រេស ​​​​បោះជំហានទៅក្នុងផ្តល់សេវាកម្មបញ្ញើរនៅក្នុងឆ្នាំ​2015 ដោយបើកដំណើរការដំបូងគេ ហាងទទួលបញ្ញើនៅរាជធានី ភ្នំពេញ។​ ចាប់ពីពេលនោះមក ឃែរី អិចប្រេស បានពង្រីកបណ្ដាញយ៉ាងឆាប់រហ័សដើម្បីគ្រប់ដណ្ដប់កាន់តែទូលំទូលាយនៃគ្រប់តំបន់នៃទីក្រុងភ្នំពេញ និងខេត្តផ្សេងៗ ។

ហាងទទួលបញ្ញើរបស់ឃែរី អិចប្រេស ផ្ដល់ជូនអតិថិជននូវសេវាដឹកជញ្ជូនរហ័សមានភាពងាយស្រួលមានទនុកចិត្ត និងតំលៃសមរម្យ ហើយវាក៏ជាភាពទាន់សម័យមួយផងដែរ ។​​ វិធីសាស្រ្តនេះបង្កើតភាពងាយស្រួលជាងមុនសំរាប់អតិថិជន ។ សេវាកម្មដឹកជញ្ជូនទំនិញលឿនបំផុតរបស់ប្រទេសកម្ពុជា ដោយអតិថិជនគ្រាន់តែផ្ញើកញ្ចប់ទំនិញរបស់ខ្លួនទៅកាន់ហាងទទួលបញ្ញើ យើង មុនម៉ោង 5:30 រសៀល នោះកញ្ចប់ទំនិញរបស់អ្នកនឹងបញ្ជូនទៅនៅថ្ងៃបន្ទាប់ ។

KERRY EXPRESS (CAMBODIA) CO., LTD

ផ្លូវជាតិលេខ2 សង្កាត់ព្រែកកំពិស ខណ្ឌសែនសុខ រាជធានីភ្នំពេញ 12150

លក្ខខណ្ឌ | តាមដាន| ទំនាក់ទំនង 069 730 730