លក្ខខណ្ឌផ្សេងៗ

    1. និយមន័យ

    លក្ខខណ្ឌ័ទាំងអស់នេះត្រូវបានអនុវត្ត និងមានអត្ថន័យដូចខាងក្រោម លើកលែងតែមានការបញ្ចាក់ផ្សេងក្រៅពីនេះ​ រឺ បរិបទដែលតម្រូវឲ្យមាន ៖

    1. “ពួកយើង” ឬ “របស់យើង” មានអត្ថន័យសំដៅទៅលើ ក្រុមហ៊ុន បុគ្គលិក អ្នកទទួលការបន្ត និងអ្នកតំណាងណាមួយរបស់ Kerry Express (Cambodia) Co.,Ltd.,
    2. “You” ឬ “Your” មានអត្ថន័យសម្ដៅទៅលើ អ្នកដែលមានឈ្មោះជាអ្នកដែលបានផ្ញើទំនិញ​នៅក្នុងលិខិត ឬឯកសារបញ្ជាក់ពីការដឹកជញ្ជូនទំនិញ ។
    3. “Shipper” មានអត្ថន័យសម្ដៅទៅលើ ឈ្មោះអ្នកផ្ញើទំនិញដែលមាននៅក្នុងលិខិត ឬឯកសារបញ្ជាក់ពីការដឹកជញ្ជូនទំនិញ ។
    4. “Sender” មានអត្ថន័យសម្ដៅទៅលើអ្នកដែលបានប្រគល់់ទំនិញអោយមកពួកយើង ហើយពួកគេក៏មិនអាចតម្រូវថាជាអ្នកផ្ញើទំនិញនោះផងដែរ ។
    5. “Consignee” មានអត្ថន័យសម្ដៅទៅលើ បុគ្គលឬក៏ក្រុមហ៊ុនដែលទទួលបញ្ញើទំនិញដូចដែលមានឈ្មោះនៅក្នុងលិខិត ឬឯកសារបញ្ជាក់ពីការដឹកជញ្ជូនទំនិញ ។
    6. “Receiver” ​ មានអត្ថន័យសម្ដៅទៅលើអ្នកដែលទទួលទំនិញ ឬម្ចាស់ទំនិញ ។ ពួកគេអាចជាអ្នកដែលទទួលបញ្ញើទំនិញដោយផ្ទាល់ ឬក៏អាចជាបុគ្គលម្នាក់ដែលមានសិទ្ធជាអ្នកគ្រប់គ្រង ឬតំណាងអោយម្ចាស់ទំនិញនោះបាន ។
    7. “Shipment” ឬ “ការដឹកជញ្ជូន” មានអត្ថន័យសម្ដៅទៅលើទំនិញ ឬកញ្ចប់ប្រៃសណីយ៍ដែលត្រូវបានប្រគល់ និងទទួលដោយពួកយើងផ្ទាល់សម្រាប់​រៀបចំធ្វើការដឹកជញ្ជូននៅក្រោមលិខិត ឬឯកសារបញ្ជាក់ពីការដឹកជញ្ជូនទំនិញតែមួយ ។
    8. “Consignment Note” ឬ “ឯកសារកំណត់ចំណាំ” មានអត្ថន័យសម្ដៅទៅលើឯកសារដែលបានចុះលេខសម្គាល់មួយសម្រាប់មុខទំនិញ ឬក៏អាចជាឯកសារអមណាមួយដែលមានតម្លៃស្មើគ្នានៅក្នុងក្រដាសឬក្រោមទម្រង់អេឡិចត្រូនិចដែលទាក់ទងនឹងការដឹកជញ្ជូន ។
    9. លក្ខន្តិកៈ មានអត្ថន័យថាល័ក្ខខ័ណ្ឌនិងគោលការណ៍ស្តង់ដារទាំងនេះ នឹងអាចត្រូវបានធ្វើវិសោធនកម្មឬបំពេញបន្ថែមដោយយើងពីពេលមួយទៅពេលមួយទៀតនាពេលខាងមុខ ។
    10. “ថ្ងៃធ្វើការ” គឺមានន័យថា ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍ដោយមិនរាប់បញ្ចូលថ្ងៃឈប់សម្រាកជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ ។
    11. ការទទួលយកលក្ខខណ្ខរបស់យើង

    នៅពេលដែលលោកអ្នកបានប្រើប្រាស់សេវាកម្មបញ្ញើទំនិញមកអោយពួកយើង នោះមានន័យថាអ្នកបានទទួលយល់ស្រប និងធ្វើតាមលក្ខខណ្ឌរបស់ពួកយើងដែលបានចែងក្នុងនាមជាអ្នកបញ្ញើទំនិញ អ្នកទទួលបញ្ញើទំនិញ ឬក៏ជាបុគ្គលណាមួយដែលមានជាប់ទាក់ទងទៅនឹងទំនិញនោះ ។

    • ទំនិញដឹកជញ្ជូនដែលមិនអាចទទួលយកបាន
    1. មុខទំនិញខាងក្រោមគឺជាទំនិញដែលមិនអាចទទួលដឹកជញ្ជូនបាន ដូច្នេះអ្នកមិនត្រូវធ្វើការបញ្ញើទំនិញទាំងនោះឡើយ៖
    2. ទំនិញដែលខុសច្បាប់ ឬត្រូវបានហាមឃាត់ដែលស្ថិតនៅក្រោមច្បាប់ដែលបានចែង
    3. ទំនិញគ្រោះថ្នាក់ដែលមានរួមបញ្ជូលសារធាតុពុល ផ្ទុះ ឬក៏សព្វាវុធជាដើម
    4. ថ្មដែលបានប្រើប្រាស់រួច
    5. រាល់គ្រឿងញៀនទាំងឡាយដូចជាបារី ថ្នាំជក់អេឡិចត្រូនិច និងផលិតផលដែលពាក់ព័ន្ធជាដើម
    6. រាល់ភេសជ្ជៈដែលមានសារជាតិអាល់កុល
    7. លុយ និងរូបិយប័ណ្ឌណាមួយដែលស្មើនឹងសាច់ប្រាក់ដូចជា ស្ដុក និងប័ណ្ឌភាគហ៊ុន
    8. កាត ដកនិងដាក់ប្រាក់ ឬកាតសាច់ប្រាក់ជាដើម
    9. ឯកសារផ្ទាល់ខ្លួនដែលចេញដោយអាជ្ញាធររដ្ឋាភិបាលដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងប័ណ្ណបើកបរជាដើម។
    10. លិខិតដែលមានផ្ទុកទៅដោយព័ត៌មានសម្ងាត់ជាច្រើន ណាមួយ។
    11. មាស ប្រាក់ លោហៈ ឬត្បូងពាក់កណ្តាលមានតម្លៃ
    12. វត្ថុបុរាណដូចគំនូរ រូបចំលាក់ជាដើម
    13. រាល់សត្វដែលមានជីវិតទាំងអស់
    14. សាកសពមនុស្ស ឬសត្វ ផ្នែកនៃសារពាងកាយនានា
    15. ទំនិញដែលមិនបានធ្វើការវ៉ិចខ្ចប់ត្រឹមត្រូវ
    16. ទំនិញដែលខ្ចប់ដោយប្រើប្រាស់ប្រអប់ជ័រពពុះ
    17. ទំនិញដែលអាចធ្វើអោយមានការខូចខាតដល់ទំនិញដទៃទៀត
    18. ទំនិញដែលមានបណ្ដោយ ទទឹង និងកំពស់លើសពី ១៨០ សង់ទីម៉ែត្រ និងមានទម្ងន់លើសពី ៣០ គីឡូក្រាម
    19. ទំនិញណាមួយដែលតម្រូវអោយពួកយើងធ្វើការសុំអាជ្ញាប័ណ្ណពិសេស ឬ លិខិតអនុញ្ញាតសម្រាប់ការដឹកជញ្ជូនការនាំចូលឬនាំចេញ។
    20. រាល់បទប្បញ្ញត្តិផ្សេងទៀតដែលមិនបានចែងនៅទីនេះ យើងនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ការខូចខាតឬការបញ្ជូនយឺតយ៉ាវទៅនឹងវត្ថុទាំងឡាយដែលបានចែងក្នុងផ្នែកទី ៣.១ ។
    21. អ្នកត្រូវសងជំងឺចិត្តយើងចំពោះរាល់ការទាមទារសំណងថ្លៃដើម និងការចំណាយដែលកើតឡើងមកពួកយើងដោយសារការរំលោភលើច្បាប់និងបទបញ្ញត្តិណាមួយ ដែលមានចែងក្នុងផ្នែកទី ៣.១ ។

     

    1. ទំនិញដែលមិនមានផ្តល់សំណង
    2. វត្ថុខាងក្រោមអាចត្រូវបានទទួលយកដោយឃែរី អិចប្រេស ក្នុងលក្ខខណ្ឌជាក់លាក់ណាមួយ ប៉ុន្តែលក្ខខណ្ឌទាមទារ អាចនឹងខុសពីលក្ខខណ្ឌធម្មតា៖
    3. អាហារស្ងួត, ស្ករគ្រាប់, សូកូឡា
    4. អាហារដែលងាយនឹងខូចដែលទទួលបានការខ្ចប់ត្រឹមត្រូវ
    5. ប័ណ្ណទូទាត់ ប័ណ្ណគូប៉ុង
    6. ផលិតផលរាវណាមួយដូចជា ទឹក ប្រេង ក្រែម សេរ៉ូម ជែលជាដើម ។ល។
    7. អាគុយម៉ូតូឬរថយន្តថ្មី
    8. រុក្ខជាតិ និងដើមឈើ
    9. ការធានា និង សំណងសម្រាប់អតិថិជន
    10. អតិថិជននឹងត្រូវសងជម្ងឺចិត្ត នឹងទទួលខុសត្រូវចំពោះការបាត់បង់ ឬខូចខាតដោយកើតឡើងចេញពីការបរាជ័យក្នុងការគោរពទៅតាមការធានាដូចខាងក្រោម៖
    11. ទំនិញមិនមានវត្ថុទាំងឡាយណាដែលមានចែងនៅក្នុងផ្នែកទី ៣.១ ។
    12. រាល់ព័ត៌មានទាំងឡាយដែលអ្នកបញ្ញើទំនិញ ឬអ្នកតំណាងបានផ្ដល់អោយគឺប្រាកដថាច្បាស់លាស់ និងពេញលេញ
    13. អ្នកផ្ញើទំនិញបានអនុវត្តទៅតាមរាល់ច្បាប់ដែលបានអនុវត្តការនាំចេញនាំចូល និងបទប្បញ្ញត្តិផ្សេងទៀត។
    14. ទំនិញត្រូវបានធ្វើការវ៉ិចខ្ចប់ត្រឹមត្រូវសមរម្យដែលអាចការពារពីការខូចខាតដោយការប៉ះទង្គិចក្នុងពេលដឹកជញ្ជូន
    15. អតិថិជនត្រូវដឹងថាក្នុងករណីមានការបាត់បង់ឬខូចខាតណាមួយកើតឡើង ការទាមទារសំណងអាចនឹងមិនត្រូវបានទទួលយកទេប្រសិនបើការដឹកជញ្ជូននេះមានសារធាតុដែលមានចែងក្នុងផ្នែកទី ៤ ។
    16. អ្នកផ្ញើទំនិញត្រូវផ្តល់ពត៌មានឲ្យបានត្រឹមត្រូវនៅក្នុងឯកសារដឹកជញ្ជូន​៖
    17. ឈ្មោះអ្នកផ្ញើ អាសយដ្ឋាន និងលេខទំនាក់ទំនង
    18. ឈ្មោះអ្នកទទួលទំនិញ អាសយដ្ឋាន និងលេខទំនាក់ទំនង
    19. ព័ត៌មានពីអ្នកផ្ញើ រូមមាន​ លេខកញ្ចប់ ឈ្មោះ ចំនួន​ តម្លៃ ចំនួនទឹកប្រាក់ដែលត្រូវបង់នៅពេលប្រគល់អីវ៉ាន់ ប្រសិនបើមាន
    20. ប្រភេទសេវាកម្ម និង
    21. ការណែនាំពិសេសផ្សេងៗ
    22. ដើម្បីសុវត្ថិភាព អ្នកផ្ញើត្រូវផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួន (ឧទាហរណ៍អត្តសញ្ញាណប័ណ្ណ​ លិខិតឆ្លងដែន) ដល់បុគ្គលិករបស់យើងដើម្បីធ្វើកត់ត្រា។
    23. ការដឹកជញ្ជូនទំនិញ
    24. ការដឹកជញ្ជូននឹងចាត់ទុកថាបញ្ចប់នៅពេលដែលកញ្ចប់ទំនិញបានបញ្ចូនទៅដល់អាសយដ្ឋានរបស់អ្នកទទួលទំនិញដែលបានបញ្ជាក់នៅលើលិខិត​ឬឯកសារដឹកជញ្ជូន​។​ប៉ុន្តែមិនចាំបាច់មានឈ្មោះអ្នកទទូលស្កាល់នោះទេ។
    25. ទំនិញមិនអាចបញ្ជូនទៅក្នុងប្រអប់សំបុត្រ​​ឬ​​ កូដប្រៃសណីយ៍ទេ។
    26. ប្រសិនបើអ្នកទទូលទំនិញមិនស្ថិតនៅអាសយដ្ឋានដែលផ្តល់ឲ្យនោះទេ​ ពួកយើងនឹងបញ្ចូនទំនិញទៅនរណាម្នាក់តាមអាសយដ្ឋានរបស់អ្នកទទួល ដូចជា មិត្តរួមការងារ សមាជិកគ្រួសារជាដើម។ ទំនិញត្រូវបានបញ្ចូនទៅអាសយដ្ឋានដែលមានតំបន់ទទូលកណ្តាល​ អាចបញ្ចូនទៅតំបន់ទាំងនោះដូចជា ការិយាល័យ ការិយាល័យគ្រប់គ្រង និងអ្នកទទួលភ្ញៀវនៅអាសយដ្ឋានអ្នកទទួល។ ​ពូកយើងនឹងមិនបញ្ជូនទំនិញទៅទីតាំងដែលគ្មានអ្នកទទួលឡើយ ​ ទោះបីបាន​ សំណើរពីខាងអ្នកផ្ញើ ឬអ្នកទទួល។
    27. ពូកយើងនឹងមិនបញ្ជូនទំនិញទៅអាស្រ័យដ្ឋានក្រៅពីអាស្រ័យដ្ឋានរបស់អ្នកទទួលដែលបានបញ្ជាក់លើលិខិតដឹកជញ្ជូនទេ លើកលែងតែទទួលបានសំណើរពីអ្នកផ្ញើ ដោយអ្នកទទួលត្រូវទាក់ទងអ្នកផ្ញើដើម្បីធ្វើការស្នើសុំព័ត៌មាននេះ។

     

    • ភស្ដុតាងនៃការដឹកជញ្ជូន
    1. ហត្ថលេខាពីអ្នកទទួលនឹងត្រូវបានទាមទារទុកជាភស្ភុតាងនៃការដឹកជញ្ជូន។
    2. ក្នុងករណីដែលអ្នកទទួលទំនិញខុសគ្នា​ អ្នកដឹកជញ្ជូននឹងព្យាយាមប្រើហេតុផលសមរម្យណាមួយដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកទទួល។​​ ហត្ថលេខាផ្ទាល់របស់អ្នកទទួលនឹងត្រូវបានទាមទាជាភស្ភុតាងនៃការដឹកជញ្ជូន។
    3. ក្នុងកាលៈទេសៈពិសេសដែលមិនអាចទទួលបានហត្ថលេខា​ អ្នកដឹកជញ្ជូនយើងនឹងធ្វើការកំណត់សំគាល់ ពេលខ្លះហត្ថលេខាអាចមិនត្រូវបានចុះដោយមានហេតុផលជាច្រើន។
    • ការដឹកជញ្ជូនមិនបានជោគជ័យ
    1. ការដឹកជញ្ជួនប្រហែល​ជាមិនបានជោគជ័យទេដោយសារហេតុផលផ្សេងៗដូចជា៖
    2. អ្នកទទួលទំនិញបដិសេធមិនទទួលទំនិញ​ និងបង់ថ្លៃវិក័យប័ត្រ។
    3. មិនអាចកំណត់ទីតាំងរបស់អ្នកទទួលទំនិញដោយហេតុផលណាមួយ។
    4. មិនមានអ្នកដែលអាចទទូលទំនិញ នៅពេលដែលទៅដល់អាសយដ្ឋានរបស់អ្នកទទួលទំនិញ។
    5. ទំនិញគឺត្រូវរង់ចាំសកម្មភាពពីអ្នកទទួល​ តាមរយៈទូរស័ព្ទដើម្បីបញ្ជាក់ពីការដឹកជញ្ជូន ការទទួលយកទំនិញនៅចំនុចសេវាកម្មរបស់យើង ឬការពន្យាពេលដឹកជញ្ជូនផ្សេងៗ។
    6. ករណីដែលការដឹកជញ្ជូនមិនបានជោគជ័យនៅលើកដំបូង​ យើងនឹងព្យាយាម ដឹកជញ្ជូនទំនិញម្តងទៀតនៅ​ ថ្ងៃបន្ទាប់នៃថ្ងៃធ្វើការដោយមិនគិតថ្លៃ(ធ្វើការព្យាយាមដឹកជញ្ជូនរហូតដល់ 3ដង)។​
    7. ប្រសិនបើយើងជឿជាក់ថាព័ត៌មានអ្នកទទូលទំនិញដែលផ្តល់ដោយអ្នកផ្ញើ គីមិនត្រឹមត្រូវ​ ឬមិនមានភាពច្បាស់លាស់នោះ យើងនឹងធ្វើការផ្អាក់បញ្ញើចេញ និងធ្វើការស្នើសុំការណែនាំបន្ថែមទៀតពីអ្នកផ្ងើ។
    8. ការដឹកជញ្ជូនយឺតយ៉ាវ
    9. ការដឹកជញ្ជូនយឺតយ៉ាវ សំដៅទៅលើការដឹកជញ្ជូនត្រូវបានបញ្ជប់ដែលចំណាយពេលយូរជាងកាលបរិច្ឆេទដឹកជញ្ជូនដែលបានប៉ាន់ស្មាន។កាលបរិច្ឆេទនៃការដឹកជញ្ជូនដែលបានបញ្ជាក់គឺជាការប៉ាន់ស្មានប៉ុណ្ណោះហើយមិនមានការធានាទេ។
    10. នៅពេលដែលពួកយើងព្យាយាមចែកចាយទំនិញឲ្យបានតាមកាលវិភាគ និងពេលវេលា យើងនឹងមិនទទួលខុសត្រូវចំពោះការខូចខាតឬការខាតបង់ដោយផ្ទាល់ឬដោយប្រយោលដែលបណ្តាលមកពីការពន្យាពេលក្នុងការដឹកជញ្ជូននោះទេ។

     

    1. ទំនិញដែលមិនអាចបញ្ជូនចេញ នឹងការបញ្ជូនត្រលប់មកវិញ
    2. ការដឹកជញ្ជូនត្រូវបានគេចាត់ទុកថាមិនជោគជ័យ បានក្នុងស្ថានភាពជាក់លាក់ ឧទាហរណ៍៖
    • រាល់ការព្យាយាមដឹកជញ្ជូនឡើងវិញទាំងអស់គឺចាត់ទុកថា មិនទទួលបានជោគជ័យ។
    • ការដឹកជញ្ជូនទំនិញដែលមិនជោគជ័យក្នុងរយៈពេល ៧ថ្ងៃ នៃថ្ងៃធ្វើការបើយោងតាមកាលបរិច្ឆេទដឹកជញ្ជូនដែលបានប៉ាន់ស្មាន។
    • អ្នកផ្ញើមិនអាចផ្តល់ការណែនាំបន្ថែមតាមសំណើរបស់យើង។
    • អ្នកផ្ញើធ្វើការស្នើរសុំលុបចោលការដឹកជញ្ជូន និងជញ្ជូនទំនិញត្រឡប់មកវិញដោយហេតុផលណាមួយ។
    1. ទំនិញដែលមិនអាចបញ្ជូនចេញ នឹងធ្វើការបញ្ជូនត្រឡប់ទៅអ្នកផ្ញើវិញ ហើយអ្នកផ្ញើត្រូវទទួលខុសត្រូវនៅតម្លៃផ្ញើត្រលប់​។ប្រសិនជាមិនមានអ្នកមកទទួលទំនិញទេ យើងនិងធ្វើការបោះចោល ឬធ្វើការលក់ដោយមិនមានការទទួលខុសត្រួវណាមួយ អ្នកផ្ញើ ឬនរណាម្នាក់ឡើយនិងមិនមានការជូនដំណឹងជាមុន។ ហើយប្រាក់ ដែលទទួលបាននឹងត្រូវចំណាយលើថ្លៃសេវាកម្ម និងចំណាយរដ្ឋបាល ហើយតុល្យភាពនៃការលក់នឹងត្រូវប្រគល់ជូនអ្នកផ្ញើវិញ (បើមាន)។
    2. ថ្លៃសេវាដឹកជញ្ជូននិងថ្លៃសេវាផ្សេងៗទៀតដែលត្រូវបានបង់សម្រាប់ការដឹកជញ្ជូនគឺមិនអាចសងវិញបានទេ។
    3. ការដឹកជញ្ជូនអាចត្រូវបានបញ្ជូនទៅកាន់អាសយដ្ឋានរបស់អ្នកផ្ញើវិញដោយផ្ទាល់ ឬទៅកន្លែងសេវាកម្មណាមួយរបស់យើង​ ដែលអ្នកផ្ញើបានកំណត់ទៅទទួល។
    4. ប្រសិនបើទំនិញត្រូវបានបញ្ជូនទៅដល់អាសយដ្ឋានអ្នកផ្ញើ ត្រូវគោរពតាមលក្ខខណ្ឌទី ៦ ដល់ ៩។
    5. ប្រសិនបើទំនិញដែលនឹងត្រូវបញ្ជូនប្រឡប់ទៅវិញ ដែលត្រូវទទួលដោយអ្នកផ្ញើ នៅកន្លែងសេវាកម្មណាមួយរបស់យើងដែលបានកំណត់ដោយអ្នកផ្ញើ​ ពូកយើងនឹងធ្វើការទំនាក់ទំនងអ្នកផ្ញើឲ្យមកទទួលនៅថ្ងៃដែលទំនិញមកដល់ ហើយត្រូវមកទទួលក្នុងរយៈពេលប្រាំពីរ (៧) ថ្ងៃធ្វើការ។ ប្រសិនជាមិនមានអ្នកមកទទួលទំនិញទេ​ យើងនិងបោះចោល ឬធ្វើការលក់ដោយមិនមានការទទួលខុសត្រូវណាមួយ ដល់អ្នកផ្ញើ ឬនរណាម្នាក់ឡើយដោយមិនមានការជូនដំណឹងជាមុន។ ហើយប្រាក់ ដែលទទួលបាននឹងត្រូវចំណាយលើថ្លៃសេវាកម្ម និងចំណាយរដ្ឋបាល ហើយតុល្យភាពនៃការលក់នឹងត្រូវប្រគល់ជូនអ្នកផ្ញើវិញ (បើមាន)។
    6. ថ្លៃសេវាដឹកជញ្ជូន និងថ្លៃផ្សេងៗ
    7. ថ្លៃសេវាដឹកជញ្ជូនគឺតម្រូវអោយបង់ដោយអ្នកផ្ញើទំនិញ ហើយវានឹងត្រូវធ្វើការគណនាតាមវិធីដូចខាងក្រោ៖
    • ទំងន់រិមាត្រ
    • ការប្រៀបធៀបទំហំនៃទំនិញ (ផលបូកសរុបនៃប្រវែងបណ្ដោយ, ទទឹង, និងកំពស់) និងទម្ងន់របស់វា ។ សម្រាប់វិធីនេះ ទំហំនិងទម្ងន់ផ្សេងៗនឹងមានតម្លៃផ្សេងៗគ្នា ហើយថ្លៃសេវាដឹកជញ្ជូនជាក់ស្ដែងសម្រាប់ទំនិញនោះនឹងត្រូវកំណត់ដោយប្រៀបធៀបតម្លៃនៃទំហំនិងទម្ងន់របស់វាណាមួយណាដែរលើខ្ពស់ជាង ។
    1. ការគិតថ្លៃផ្សេងទៀតដូចជា ការយកថ្លៃបន្ថែម ទឹកប្រាក់ដែលបានប្រមូល ការធានារ៉ាប់រង ការបង់ថ្លៃបន្ថែមកម្លាំងពលកម្ម ការបង់ថ្លៃទឹកប្រាក់ទំនិញបញ្ចូលត្រលប់ ការបង់ថ្លៃសេវាកម្មរហ័សពិសេស។ ល។ ក៏អាចអនុវត្តចំពោះការដឹកជញ្ជូនរបស់អ្នកដែរ។ រាល់ការចំណាយអាចនឹងធ្វើការផ្លាស់ប្តូរដោយគ្មានការជូនដំណឹងជាមុន។

     

    • សេវាបង់ប្រាក់នៅពេលប្រគល់ទំនិញ និងតម្លៃបន្ថែមលើការប្រមូល
    1. ប្រសិនបើមានការប្រើប្រាស់សេវាកម្មប្រមូលប្រាក់​(COD) អ្នកផ្ញើតម្រូវអោយ បង់ថ្លៃទឹកប្រាក់បន្ថែម។ ចំនួន COD អតិបរិមារបស់យើងគឺ ៥០០ដុល្លា ក្នុងមួយវិក័យប័ត្រ។
    2. ការបំពេញការងារលើសេវាកម្មប្រមូលប្រាក់​(COD) មិនធ្វើឱ្យយើងក្លាយជាភ្នាក់ងាររបស់អ្នកផ្ញើទេហើយក៏មិនត្រូវមានកាតព្វកិច្ចណាមួយ ចំពោះអ្នកទទួលផងដែរ។
    3. អ្នកផ្ញើទំនិញនឹងទទួលខុសត្រូវរាល់ហានិភ័យណាមួយដែលជាប់ទាំងទងនឹងការបង់ប្រាក់ ដែលរួមបញ្ចូលការមិនបានបង់ប្រាក់ ការបង់ប្រាក់មិនគ្រប់គ្រាន់ និងការភ្លេចភ្លាំងជាដើម ។
    • ការកែតម្រូវអាសយដ្ធាន និងការផ្លាស់ប្ដូរទីតាំងដឹកជញ្ជូន
    1. ប្រសិនបើអ្នកផ្ញើទំនិញមិនបានផ្ដល់នូវអាសយដ្ឋានត្រឹមត្រូវនឹងពេញលេញរបស់អ្នកទទួលបញ្ញើបាននោះ ពួកយើងអាចនឹងព្យាយាមស្វែងរកអាសយដ្ឋានត្រឹមត្រូវណាមួយដើម្បីបញ្ជូនទំនិញទៅ។ ប្រសិនបើយើងមិនអាចរកវាបានដោយខ្លួនឯង នោះពួកយើងនឹងធ្វើការទំនាក់ទំនងទៅអ្នកផ្ញើទំនិញក្នុងការណែនាំ ។ ប្រសិនបើការផ្លាស់ប្ដូរទីតាំងឬបញ្ជូនបន្តជាតម្រូវការចាំបាច់សម្រាប់ការបញ្ជូនទំនិញអោយទៅដល់អាសយដ្ឋានត្រឹមត្រូវ នោះការដឹកជញ្ជូននេះនឹងអាចមានការតម្លៃបន្ថែម។
    2. ប្រសិនបើអ្នកទទួលបញ្ញើ ធ្វើការស្នើសុំផ្លាស់ប្ដូរទីតាំងអាស័យដ្ឋានដឹកជញ្ជូន នោះពួកគេត្រូវធ្វើការទាក់ទងទៅអ្នកផ្ញើ ទើបពួកគេអាចផ្ដល់នូវការណែនាំថ្មីនោះមកកាន់ពួកយើង ។
    3. រាល់ការផ្លាស់ប្ដូរទីតាំងនៃការដឹកជញ្ជូននឹងអាចធ្វើអោយមានការតម្លើងតម្លៃកើតមានឡើង ។

     

    • សិទ្ធិក្នុងការត្រួតពិនិត្យ
    1. យើងនឹងរក្សាសិទ្ធិក្នុងការបើកត្រួតពិនិត្យរាល់ទំនិញណាមួយដោយមិនបានផ្តល់ដំណឹងទុកជាមុន ដើម្បីធានាបានដល់សុវត្ថិភាព​ សន្តិសុខ ទៅតាមច្បាប់ឬហេតុផលណាមួយ ។
    2. ដូចគ្នានេះដែរ អាចនឹងមន្រ្តីរដ្ឋាភិបាលតម្រូវអោយធ្វើការបើកត្រួតពិនិត្យមុខទំនិញណាមួយកើតមានឡើង។ ពួកយើងនឹងតម្រូវអោយធ្វើតាម​ ដោយមិនបានផ្តល់ដំណឹងទុកជាមុនដល់អ្នកផ្ញើទំនិញ ឬអ្នកទទួលទំនិញបញ្ញើ ។

     

    1. ការទទួលខុសត្រូវ
    2. ការទទួលខុសត្រូវរបស់យើងទាក់ទងនឹងការដឹកជញ្ជូនណាមួយត្រូវបានកំណត់ចំពោះការបាត់បង់និងការខូចខាតដោយផ្ទាល់ និងសំណងអតិបរិមា មិនលើសពី ៧៥ដុល្លាអាមេរិច ក្នុងមួយបញ្ញើ។ លុះត្រាតែ មានការបញ្ជាក់ផ្សេងពីការព្រមព្រៀងជាលាយលក្ខណ៍អក្សរទៅវិញទៅមករវាងភាគីទាំងពីរ (អ្នកផ្ញើ និងពួកយើង) អ្នកផ្ញើ ត្រូវបង់ថ្លៃធានារ៉ាប់រងលើ ទំនិញនោះ។
    3. យើងនឹងមិនទទួលខុសត្រូវរាល់កាលៈទេសៈដូចខាងក្រោម៖
    • រាល់ការបាត់បង់ឬខូចខាតនៃផ្នែកណាមួយនៃមុខទំនិញដែលមានបានចែងនៅក្នុងផ្នែកទី ៣.១ ។
    • រាល់ការបាត់បង់ឬខូចខាតដែលបានកើតចេញពីការពន្យាពេលដឹកជញ្ជូនដោយទំនិញផ្សេងៗ
    • រាល់ការបាត់បង់ឬខូចខាតដែលបានកើតចេញពីកាលៈទេសៈណាមួយដែលពួកយើងមិនអាចគ្រប់គ្រងបាន (សម្ដៅទៅផ្នែកទី ១៦) ឬ
    • រាល់ការបាត់បង់ឬខូចខាតដោយប្រយោល ។

     

    • កាកាលៈទេសៈមិនអាចគ្រប់គ្រងបាន
      1. យើងមិនទទួលខុសត្រូវចំពោះការបាត់បង់ឬការខូចខាតណាមួយដែលកើតឡើងចេញពីកាលៈទេសៈដែលហួសពីការគ្រប់គ្រងរបស់យើងទេ ។ ទាំងនេះគឺរួមបញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ៖
    • ការខូចខាតនៃទិន្នន័យដោយសារតែផលប៉ះពាល់នៃការដឹកជញ្ជូនទំនិញផ្សេងទៀត ។
    • រាល់សកម្មភាពទាំងឡាយណាដែលកើតឡើងចេញពីបុគ្គលដែលមិនមានជាប់ទាក់ទងនឹងពួកយើង ដូចជាអ្នកផ្ញើទំនិញ អ្នកទទួលបញ្ញើ ភាគីទី៣ណាមួយឬមន្រ្តីរាជរដ្ឋាភិបាល -ល-។
    • កាលៈទេសៈដែលកើតឡើងទាំងបង្ខំ ឬមិនបានព្រៀងទុកជាមុន ដូចជាសង្គ្រាម រដ្ឋប្រហារ ការបះបោរ ភេរវកម្ម ការចាប់ចំណាប់ខ្មាំង ការបំផ្ទុះគ្រាប់បែក ឬការប្រើប្រាស់សព្វាវុធ កូដកម្មឬគ្រោះមហន្តរាយនានា -ល- ។

     

    • របៀបធ្វើការទាមទារសំណង
      1. ប្រសិនបើអ្នកធ្វើការទាមទារសំណងនៃការខូចខាត ឬការបាត់បង់ផ្នែកណាមួយទៅលើទំនិញ លោកអ្នកត្រូវតែបំពេញ ពាក្យទាមទារសំណងជាលាយលក្ខណ៍អក្សរ មក Kerry Express ក្នុងរយៈពេលដប់បួន (14) ថ្ងៃបន្ទាប់ពីទទួលបានទំនិញ ។
      2. ប្រសិនបើអ្នកធ្វើការទាមទារសំណងទៅលើការខាតបង់នៃដែលបានបាត់បង់លោកអ្នកត្រូវតែបំពេញ ពាក្យទាមទារសំណងជាលាយលក្ខណ៍អក្សរ មក Kerry Express ក្នុងរយៈពេលដប់បួន (14) ថ្ងៃបន្ទាប់ពីបានទទួលការបញ្ជាក់ច្បាស់លាស់អំពីការបាត់បង់។
      3. ពាក្យទាមទារសំណងមួយគឺកំណត់អាចបំពេញបានតែមួយបញ្ញើ។
      4. អ្នកត្រូវបានតម្រូវអោយប្រគល់ឯកសារដែលមានចែងដូចខាងក្រោម ដើម្បីធ្វើការទាមទារសំណងៈ
    1. បំពេញទាំងស្រុងព័ត៌មានក្នុង ឯកសារទាមទារសំណង (ដែលរកបានជាមួយក្រុមការងាររបស់ Kerry Express ឬក៏អាចទាយយកបានពីទីនេះ Download Claim Form)
    2. ច្បាប់ថតចំលងអត្តសញ្ញាណប័ណ្ណ(សំរាប់ជនជាតិខ្មែរ) រឺលិខិតឆ្លងដែន (សំរាប់ជនជាតិបរទេស)
    3. ឯកសារបញ្ជាក់អំពីតម្លៃ ឧៈ វិក័យប័ត្របង់ប្រាក់, កំណត់ត្រាប្រតិបត្តិការធនាគាររួមគ្នាជាមួយនឹងការផ្សព្វផ្សាយនៅលើគេហទំព័រ។ ល។
    4. ប្រសិនបើការទាមទារនោះក្នុងនាមតំណាងក្រុមហ៊ុនណាមួយ នោះគឺតម្រូវអោយភ្ជាប់មកជាមួយនូវច្បាប់ថតចម្លងនៃវិញ្ញាប័ណប័ត្រក្រុមហ៊ុន។
    5. ប្រសិនបើការទាមទារសំណងសម្រាប់ទំនិញដែលមានការខូចខាត ត្រូវភ្ជាប់មកជាមួយនូវរូបភាពខូចខាតរបស់មុខទំនិញនោះ រួមជាមួយនឹងសម្ភារៈនិង របៀបនៃការវ៉ិចខ្ចប់មកជាមួយ ។
      1. យើងនឹងមិនធ្វើការទូរទាត់សំណងណាមួយឡើយ លុះត្រាតែអ្នកផ្ញើបានធ្វើការបង់ប្រាក់ចំពោះថ្លៃដឹកគ្រប់ចំនួនរួចរាល់។
      2. យើងសូមរក្សាសិទ្ធិក្នុងការយកទំនិញដែលខូចខាតពីអតិថិជន ក្រោមលក្ខខណ្ឌនៃសំណងទូរទាត់រួចរាល់។

     

    • ច្បាប់គ្រប់គ្រង

    លក្ខខណ្ឌទាំងស្រុងត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចកម្ពុជា ហើយភាគីនានាត្រូវបញ្ជូនទៅតុលាការយុត្តាធិការផ្តាច់មុខនៃព្រះរាជាណាចក្រកម្ពុជា។

KERRY EXPRESS (CAMBODIA) CO., LTD

ផ្លូវជាតិលេខ2 សង្កាត់ព្រែកកំពិស ខណ្ឌសែនសុខ រាជធានីភ្នំពេញ 12150

លក្ខខណ្ឌ | តាមដាន| ទំនាក់ទំនង 069 730 730