សំណួរពីអតិថិជន

ថ្លៃសេវាដឹកជញ្ជូនត្រូវបានគណនាដោយផ្អែកលើទំហំនិងទំងន់នៃទំនិញ។ ថ្លៃសេវាដឹកជញ្ជូនរបស់យើងនៅហាង បញ្ញើ ចាប់ផ្តើមពី​ ៥០០០ រៀល ក្នុងមួយបញ្ញើឡើងទៅ។

ការដឹកចែកចាយទំនិញពីភ្នំពេញទៅតាមបណ្ដាខេត្ត (និងពីបណ្ដាខេត្តទៅភ្នំពេញ) ត្រូវបានបញ្ជូនទៅដល់គោលដៅនៅថ្ងៃបន្ទាប់ (លើកលែងថ្ងៃចុងសប្តាហ៍និងថ្ងៃបុណ្យជាតិ) ។ ការដឹកជញ្ជូនពីខេត្តមួយ ទៅ ខេត្តមួយទៀតត្រូវការ រយៈពេល ២ ថ្ងៃ (លើកលែងថ្ងៃចុងសប្តាហ៍និងថ្ងៃបុណ្យជាតិ) ។

សំណងអតិបរមាគឺ ៥០ ដុល្លារក្នុងមួយបញ្ញើ សម្រាប់ការខូចខាតឬការបាត់បង់ដែលបណ្តាលមកពីឃេរីអ៊ិចប្រេស ហើយសម្រាប់តែ រាល់បញ្ញើដែលអាចទាមទារបាន។

រាល់បញ្ញើ ត្រូវតែវេចខ្ចប់ឱ្យបានត្រឹមត្រូវ ព្រោះយើងអាចបដិសេធមិនទទួល នៅពេលដែលរកឃើញថាមានការខូចខាតឬវេចខ្ចប់មិនល្អ។ ការទាមទារណាមួយត្រូវធ្វើឡើងក្នុងរយៈពេល ២០ថ្ងៃ គិតចាប់ពីថ្ងៃប្រគល់ទំនិញ។សម្រាប់ព័ត៌មានលំអិត អ្នកអាចទាក់ទងមកលេខ ០៦៩ ៧៣០ ៧៣០ | ០៩៩ ៧៣០ ៧៣០ នៅថ្ងៃច័ន្ទ - ថ្ងៃសៅរ៍ចាប់ពីម៉ោង ៨:៣០-១៨:០០ (លើកលែងថ្ងៃឈប់សម្រាកបុណ្យជាតិ)។

អ្នកអាចតាមដានស្ថានភាពនៃការដឹកជញ្ជូនតាមរយៈគេហទំព័ររបស់យើងឬទូរស័ព្ទមកមជ្ឈមណ្ឌលផ្ដល់សេវាអតិថិជនរបស់យើងតាមរយៈ ០៦៩ ៧៣០ ៧៣០ | ០៩៩ ៧៣០ ៧៣០ ។

អ្នកអាចទូរស័ព្ទមកមជ្ឈមណ្ឌលផ្ដល់សេវាអតិថិជនរបស់យើងតាម ០៦៩ ៧៣០ ៧៣០ | ០៩៩ ៧៣០ ៧៣០ ដើម្បីស្នើសុំការលុបចោល។

អ្នកអាចទូរស័ព្ទមកមជ្ឈមណ្ឌលផ្ដល់សេវាអតិថិជនរបស់យើងតាម ០៦៩ ៧៣០ ៧៣០ | ០៩៩ ៧៣០ ៧៣០ ដើម្បីស្នើសុំការលុបចោល។

អ្នកទទួល ត្រូវអាចទាក់ទងមកលេខ ០៦៩ ៧៣០ ៧៣០ | ០៩៩ ៧៣០ ៧៣០ ភ្លាមៗនៅពេលអ្នករកឃើញការខូចខាតឬការបាត់បង់សម្រាប់ការស៊ើបអង្កេតរបស់យើង។ យើងនឹងធ្វើការស៊ើបអង្កេតនិងធ្វើបច្ចុប្បន្នភាពនូវលទ្ធផលជូនអ្នកឱ្យបានឆាប់តាមដែលយើងអាចធ្វើបាន។

យើងមានកំណត់ត្រា រាល់កាលបរិច្ឆេទនៃការដឹកជញ្ជូន នៅក្នុងប្រព័ន្ធកុំព្យូទ័រ។ អ្នកអាចតាមដានស្ថានភាពដឹកជញ្ជូននៅលើគេហទំព័ររបស់យើងឬទំនាក់ទំនងលេខទូរស័ព្ទ ០៦៩ ៧៣០ ៧៣០ | ០៩៩ ៧៣០ ៧៣០ ។

យើងនឹងផ្ទេរចំនួន COD ទៅអ្នកផ្ញើក្នុងរយៈពេល ៣-៧ ថ្ងៃ បន្ទាប់ពីការដឹកជញ្ជូនត្រូវបានបញ្ជូនទៅ ហើយចំនួន COD ត្រូវបានប្រមូលដោយជោគជ័យពីអ្នកទទួល។

វិក័យប័ត្រពន្ធអាចត្រូវបានចេញនៅនាយកដ្ឋានគណនេយ្យរបស់យើង ហើយសម្រាប់តែអតិថិជនដែលមានកុងត្រាតែប៉ុណ្ណោះ។

សម្រាប់អ្នកផ្ញើ យើងនឹងប្រគល់បង្កាន់ដៃមួយសន្លឹកបញ្ជាក់ពីកំណត់ត្រានៃការផ្ញើ។ បន្ទាប់ពីនេះអ្នកអាចតាមដានស្ថានភាពនៃការដឹកជញ្ជូនតាមរយៈលេខសំគាល់ ដែលអាចរកបាន នៅផ្នែកខាងលើនៃបង្កាន់ដៃ។

KERRY EXPRESS (CAMBODIA) CO., LTD

ផ្លូវជាតិលេខ2 សង្កាត់ព្រែកកំពិស ខណ្ឌសែនសុខ រាជធានីភ្នំពេញ 12150

លក្ខខណ្ឌ | តាមដាន| ទំនាក់ទំនង 069 730 730