តើយើងជានរណា?

Kerry Express ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2015 រហូតមកដល់សព្វថ្ងៃ ជាមួយនឹងវិសាលភាពសេវាកម្ម គ្របដណ្តប់ គ្រប់បណ្តាខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះផងដែរ សេវាកម្មថ្ងៃបន្ទាប់ Next-Day (ND) Delivery ៩០% នៃកញ្ចប់ទំនិញ ត្រូវបានដឹកជូនដល់អតិថិជនក្នុងការចែកជូនលើកដំបូង។ប្រទេស។

ជារៀងរាល់ថ្ងៃ Kerry Express បានចែកចាយឥវ៉ាន់ នឹង ទំនិញច្រើនជាង ៥០០០ កញ្ចប់ ទៅការិយាល័យ ឃ្លាំង ហាងលក់រាយ និង ផ្ទះអតិថិជនជាដើម។ អតិថិជនសំខាន់ៗរបស់យើងរួមមាន ក្រុមហ៊ុនដឹកទំនិញអន្តរជាតិ ក្រុមហ៊ុនលក់ទំនិញអនឡាញ ហាង រឺ អ្នកលក់ទំនិញតាមផ្ទះ ធនាគារ ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនទូរគមនាគមន៍ ស្ថាប័នហិរញ្ញវត្ថុ សាលារៀនក៏ដូចជាអ្នកលក់រាយផ្សេងៗក្នុងស្រុក ។

ចាប់តាំងពីឆ្នាំ ២០១៦ មក Kerry Express បានចាប់ផ្តើមផ្តល់សេវាដាក់អោយប្រើប្រាសហាងបញ្ញើ (C2C) ដោយបើកទីតាំងជាច្រើននៅក្នុងរាជធានីភ្នំពេញ។ ទីតាំងសេវាកម្មទាំងនេះជួយដល់បុគ្គល និង សហគ្រាសធុនតូចនិងមធ្យម រាប់ពាន់នាក់ នៅទីក្រុងភ្នំពេញ ក្នុងការផ្ញើឥវ៉ាន់ នឹង ទំនិញយ៉ាងងាយស្រួលដល់ក្រុមគ្រួសារមិត្តភក្តិ អតិថិជន និង ដៃគូអាជីវកម្មរបស់ពួកគេ នៅទូទាំងប្រទេស។

KERRY EXPRESS (CAMBODIA) CO., LTD

ផ្លូវជាតិលេខ2 សង្កាត់ព្រែកកំពិស ខណ្ឌសែនសុខ រាជធានីភ្នំពេញ 12150

លក្ខខណ្ឌ | តាមដាន| ទំនាក់ទំនង 069 730 730